កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលការណែនាំពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ជនសង្ស័យទាំង ៥នាក់ រួមមាន៖
១. ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។ សមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ២២កញ្ចប់ ក្នុងនោះមាន ៨កញ្ចប់មធ្យម និង ១៦កញ្ចប់តូច ព្រមទាំងទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង។
២. ឈ្មោះ ហោ សុខហេង ហៅ តឿ សមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៨កញ្ចប់ ក្នុងនោះ ១កញ្ចប់ធំ ១កញ្ចប់មធ្យម និង ៦កញ្ចប់តូច ព្រមទាំងជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន ៣គ្រឿង ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ ១គ្រឿង។
៣. ឈ្មោះ ម៉ាត់ វណ្ណា ហៅ ណាន់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។ ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១កញ្ចប់មធ្យម និងទូរស័ព្ទដៃ ២គ្រឿង។
៤. ឈ្មោះ ឈួន សារ៉ាត់ ហៅ ឡូ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង។ សមត្ថកិច្ចដកហូតម៉ូតូ ១គ្រឿង។
៥. ឈ្មោះ ផា អ៊ូជី ហៅ ស ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឆ្លិតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់។ សមត្ថកិច្ចដកហូតទូរស័ព្ទដៃ ១គ្រឿង។
ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានកសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

