(ភ្នំពេញ)៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលជាជនសង្ស័យពាក់ព័ន្ធករណីឃាតកម្ម បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០៥៖០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវលេខ១៤៦...
