ព័ត៌មានបឋម៖ តាកែវ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រកព្រំដែនអន្តរជាតិកម្ពុជាវៀតណាមភ្នំដិន កំពុងមានការដឹកជញ្ជូនប្រេងឆាពុំមានស្លាកយីហោឆ្លងដែនមកកម្ពុជា តាមប្រភពប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឱ្យដឹងថា មានការដឹកជញ្ជូនជារៀងរាល់ថ្ងៃ។
ប្រភេទប្រេងឆា ដែលពុំមានស្លាកយីហោ ដឹកជញ្ជូនតាមច្រកអន្តរជាតិមួយនេះ ដឹកតាមរថយន្តធន់ធ្ងន់ ចែកចាយតាមរថយន្តសាំយ៉ុងមកភ្នំពេញ ជាច្រើនគ្រឿង។
មហាជនស្នើសុំដល់ជំនាញកាំកុងត្រូល មេត្តាពិនិត្យនៅទំនិញនាំចូលដែលពុំមានស្លាកយីហោនេះផងទាន ជៀសវាងឈ្មួញនាំទំនិញពុំមានគុណភាព និងចែកចាយ នាំឱ្យប៉ះពាល់ដល់សុខភាពប្រជាជន៕





