១. បន្តការងារស្ថាបនាលូបណ្តោយផ្លូវជាតិលេខ ៥ ៖ ការងារកាយរណ្តៅដី បង្ហាប់គ្រឹះ និងតម្លើងលូមូលបណ្តោយផ្លូវ ចន្លោះពីគ.ម២៩៨+៧០០ ដល់គ.ម៣០០+០៥០ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ។
២. បន្តការងារស្ថាបនាផ្លូវខេត្តលេខ ១៥៧០៖ ការងារកាយដីគ្មានគុណភាពលើតួថ្នល់ពង្រីក ដឹកចេញ និងកៀរកិនបង្ហាប់បាតគ្រឹះ ចាក់បំពេញដីល្បាយថ្ម ធ្វើគ្រឹះរង ចន្លោះគ.ម ៣៤+៦០០ ដល់គ.ម៣៧+១០០ ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល។
៣. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១៖ ការងារកាយដីគ្មានគុណភាពលើតួថ្នល់ពង្រីក ដឹកចេញ និងចាក់បំពេញដីល្បាយថ្ម ធ្វើគ្រឹះរង ចន្លោះគ.ម ០៨+៧០០ ដល់គ.ម១០+៧០០ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់។
៤. បន្តការងារថែទាំផ្លូវជាតិលេខ ៥ ៖ ការងារកាត់ឆ្ការព្រៃលើមេដ្យាន, និងសម្អាតកំទីធូលី សងខាងផ្លូវ ចន្លោះគ.ម២៤២+៦០០ ដល់គ.ម៣១៩+០០០ ស្ថិតនៅក្នុងស្រុកមោងឬស្សី និងស្រុកថ្មគោល ។
៥. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧ ៖ ការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ ចន្លោះគ.ម៦០+០០០ ដល់គ.ម៦៥+៥០០ ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល។
៦. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B ៖ ការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ និងស្នាមប្រេះ ចន្លោះគ.ម១១+០០០ ដល់គ.ម១១+៥០០ ស្ថិតនៅឃុំរូងជ្រៃ ស្រុកថ្មគោល។
៧. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B១ ៖ ការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ និងស្នាមប្រេះ ចន្លោះគ.ម៤៧+០០០ ដល់គ.ម៥០+០០០ ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
៨. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៤H ៖ ការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ និងស្នាមប្រេះ ចន្លោះគ.ម០៥+០០០ ដល់គ.ម០៧+០០០ ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
៩. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៤H២ ៖ ការងារស្រោចកៅស៊ូជួសជុលផ្ទៃផ្លូវ ចន្លោះគ.ម០៣+០០០ ដល់គ.ម០៣+៦០០ ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ។
១០. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៦ ៖ ការងារជួសជុលស្នាមផតស្រុត ដោយកាយដីគ្មានគុណភាព និងចាក់បំពេញថ្មម៉ិច រួចកៀរកិនបង្ហាប់ ចន្លោះគ.ម០៧+០០០ ដល់គ.ម១០+០០០ ស្ថិតនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ។
១១. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧ ៖ ការងារកាយប្រឡាយរំដោះទឹកបណ្តោយផ្លូវ ចន្លោះគ.ម២៣+០០០ ដល់គ.ម២៤+០០០ ស្ថិតនៅក្នុងឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។
១២. បន្តការងារជួសជុលផ្លូវក្នុងក្រុងលេខ ៨០០ ដោយស្រោចកៅស៊ូជួសជុលលុបសំបុកមាន់ និងស្នាមប្រេះ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

