ឯកឧត្តម សាយ សាមាន ប្រធានមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាឱ្យក្រុមការងារយកគ្រឿងចក្រជួសជុលផ្លូវដែលរងការខូចខាតទឹកភ្លៀងសកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោម :
១/ បន្តការងារថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៨១C ដោយបន្តការងារកៀរសម្រួល និង កិនបង្ហាប់ឡើងវិញ ចន្លោះ គ.ម ១៦+៧៥០ ដល់ គ.ម ១៩+២០០
២/ បន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ ៧៦ ដោយបន្តការងារលុបសំបុកមាន់ និង បិទស្នាមប្រេះ ចន្លោះ គ.ម ២៩៣+០០០ ដល់ គ.ម ២៩៥+០០០
៣/ បន្តការងារថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៦៨A ដោយបន្តការងារកៀរសម្រួល និង កិនបង្ហាប់ឡើងវិញ ចន្លោះ គ.ម ៣០+០០០ ដល់ គ.ម ៣៣+៥០០









