(បាត់ដំបង) ៖ ណ្តៅដីរបស់លោក ហេង អេង ដែលរកស៊ីកាយអាចម៍ដីចាស់វស្សានៅក្នុងខេត្តបាត់ដំបង កំពុងញាប់ដៃញាប់ជើងក្នុងការកាយយកដីលក់ ដោយសម្អាងថាមានអាជ្ញាប័ណ្ណចេញពីឃុំ ម្ដងថាក្រុង ជាក់ស្ដែងពុំហ៊ានបញ្ចេញឱ្យខាងសារព័ត៌មានមើលឡើយ។
ពលរដ្ឋសំណូមពរទៅអាជ្ញាធរ និងមន្ត្រីជំនាញខេត្តចុះត្រួតពិនិត្យមើលផងនៅទីតាំងរណ្ដៅដីមួយកន្លែងដែលឈ្មួញកំពុងកាយអាចម៍ដីលក់ដែលមានគ្រឿងចាក់ចេញចូលកាយដី ដោយពុំមានការគ្រប ធ្វើឱ្យប៉ះពាល់ទៅដល់ផ្លូវដង្ហើមរបស់ពួកគាត់ ដែលរស់នៅក្បែរទីតាំងដែលកំពុងកាយនោះ ។
ប្រភពពីប្រជាពលរដ្ឋ បានអះអាងថា ក្រុមអ្នកកាយដីនេះពេលដែលបើកចូលភូមិម្ដងៗ មិនដែលបន្ថយល្បឿនទេ ហើយលោក ហេង អេង នេះដែរ ល្បីខាងកាយអាចម៍ដីជាយូរឆ្នាំមកហើយ៕

