ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន...
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ ...
(បាត់ដំបង) ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សេង លុច...
កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២៣៖០៧នាទី កម្លាំងសមត្ថកិច្ចទទួលព័ត៌មានថា មានជនជាតិចិន ភេទប្រុស ០១នាក់ស្លាប់ ស្ថិតនៅភូមិត្រពាំងផ្លុង១ ឃុត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ស...
លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម...
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវបានទាហានឈុតខ្មៅរបស់ថៃរំលោភបំពានលើរាងកាយ។ ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី...
Update៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ត្រូវបានឃាត់ខ្លួនករណីរំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង
Update៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ត្រូវបានឃាត់ខ្លួនករណីរំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង
នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តស្វាយរៀង បានប្រដេញឃាត់ខ្លួនរថយន្ដមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលបាញ់រំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨វិច្ឆិកានេះ។ តាមព័ត៌មាន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅភូមិតាលៀន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យដែលឃាត់ខ្លួននេះ ជាជនជាតិវៀតណាម ខណៈជនសង្ស័យផ្សេងទៀតនៅកំពុងគេចខ្លួននៅឡើយ។ សូមជម្រាបថា បើតាមព័ត៌មានពីសមត្ថកិច្ចខេត្តស្វាយរៀង អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ ទាំងដៃជាប់ខ្នោះ...
(រតនគិរី)៖ “អេស្កាវ៉ាទ័រ” មួយគ្រឿងរបស់ក្រុមហ៊ុនដេញថ្លៃគម្រោងអភិវឌ្ឍន៍ធ្វើផ្លូវក្នុងមូលដ្ឋានឃុំត្រពាំងក្រហម ត្រូវបានលោកអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមប្រភពពីមន្ត្រីនៅសាលាស្រុកកូនមុំ បានបង្ហើបឱ្យដឹងថា “អេស្កាវ៉ាទ័រ” មួយគ្រឿងដែលបានមកកាយដីធ្វើផ្លូវនោះ គឺពុំមានច្បាប់អនុញ្ញាតនោះឡើយ។ ដោយគេសំអាងថា មានលោកមេឃុំ មាឃ...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “នារសៀលនេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី”។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតីបានឲ្យដឹងតាមរយៈសំណេរថា “ខ្ញុំបានថ្លែងអំណរគុណ...
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សា។ ជនសង្ស័យឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុស មុខរបរជាងជួសជុសរថយន្ត...
