Update៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ត្រូវបានឃាត់ខ្លួនករណីរំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង
Update៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ត្រូវបានឃាត់ខ្លួនករណីរំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង
នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តស្វាយរៀង បានប្រដេញឃាត់ខ្លួនរថយន្ដមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលបាញ់រំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨វិច្ឆិកានេះ។ តាមព័ត៌មាន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅភូមិតាលៀន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យដែលឃាត់ខ្លួននេះ ជាជនជាតិវៀតណាម ខណៈជនសង្ស័យផ្សេងទៀតនៅកំពុងគេចខ្លួននៅឡើយ។ សូមជម្រាបថា បើតាមព័ត៌មានពីសមត្ថកិច្ចខេត្តស្វាយរៀង អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ ទាំងដៃជាប់ខ្នោះ...
