ខេត្តរតនគិរី ៖ ប្រជាពលរដ្ធដែលរស់នៅភូមិរ៉យនិយាយថា ទីតាំងរណ្ដៅជីករុករករ៉ែត្បូងដោះស្លែមួយកន្លែង ស្ថិតនៅជាប់ភូមិប៉ាឡែ ក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានគេដឹងថាជាតំបន់សំបូរទៅដោយរ៉ែត្បូងធម្មជាតិ ដែលលោកប្រុសជាសន្តិសុខយាមកាមនៅទីនោះ កំពុងសង្ងំឆ្លៀតឱកាសអោយកម្មករចូលជីកត្បូងយ៉ាងអណាធិបតេយ្យ និង គ្មានច្បាប់អនុញ្ញាតត្រឹម ។
បច្ចុប្បន្នតំបន់រ៉ែត្បូង១កន្លែងនេះ គេសង្កេតឃើញថាមានកម្មករជាច្រើន បានសម្រុកលួចចូលទៅតាមទ្វាររបងស័ង្កសីដើម្បីជីករ៉ែត្បូង ។ បន្ទាប់ពី លោកឧកញ៉ាម្នាក់ លោកបានដាក់គ្រឿងចក្រកាយរ៉ុករករ៉ែត្បូងនៅទីនោះ ហើយក៍ឈប់ទៅវិញ រយៈពេលប្រមាណជិត៣ឆ្នាំ កន្លងទៅ បន្ទាប់ពីលោកឧកញ្ញ៉ា បញ្ឈប់ការដាក់គ្រឿងចក្រកាយរករ៉ែត្បូងនៅទីនោះ ស្រាប់តែថ្មីៗនេះមានជនឆ្លៀតឱកាសឈ្មោះ ប្រុស ជាសន្តិសុខយាមកាម បានគៀងករកម្មករជីករ៉ែត្បូង ជាច្រើននាក់សម្រុកជីកយករ៉ែត្បូងនៅ (តំបន់បរឡយ)ស្ថិតនៅឃុំម៉ាលិក ស្រុកអណ្តូងមាសនេះបន្តទៀត ដោយគ្មានសម្ចៃដៃ។
អ្នកភូមិបាននិយាយទៀតថា ម្ចាស់ទីតាំងរ៉ែត្បូង នៅបរឡយខាងលើនេះ ត្រូវគេស្គាល់ឈ្មោះលោកជំទាវ កែវ ថាវី បន្ទាប់ពីគេដាក់កម្លាំងកម្មករជីករ៉ែត្បូងជាច្រើនអ្នក នៅភូមិសាស្ត្រដីចំការខ្ទង់ជិតរយហិតា ក្រុមនេះគេបានដាក់មនុស្សចំនួនប្រមាណ ៥ ទៅ ៦នាក់ សម្រាប់ដេកចាំយាមទ្វាររបងដីរបស់គេ សម្រាប់ចាំឃាត់ ឬ ក៍ចាំបង្កររឿងជាមួយអ្នកកាសែត ដែលចូលទៅថតរូបភាពនៅទីតាំង រ៉ែត្បូង នៅបរឡយ(ភ្នំលលក)នេះ។
ការយាមកាមយ៉ាងតឹងរឹងរបស់ជនស៊ីវិលទាំងនេះ ក៍បានបង្ករការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ១-ភូមិ រ៉យ ២-ភូមិបរឡយ ៣-ភូមិប៉ាឡែ ក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ។
មិនតែប៉ុណ្ណោះមួយរយៈកន្លងទៅនេះក្រុមអ្នកកាសែតក្នុងស្រុក នៃខេត្តរតនគិរី បានចុះទៅស្រាវជ្រាវ ដើម្បីយកព័ត៌មាន និង រាយការណ៍ទៅជំនាញធ្វើការផ្សព្វផ្សាយ តែគ្រានោះអ្នកចាំទ្វារបងរ៉ែត្បូង ដែលមានឈ្មោះ ប្រុស យាមដីអោយលោកជំទាវ កែវ ថាវី ក៍បាន(ប្រាប់ក្រុមអ្នកកាសែតថាឲ្យត្រឡប់ទៅវិញទៅ)។
ក្រោយមកមានការឆ្លងឆ្លើយ យោបល់ពីមន្ត្រីជាសមត្ថកិច្ចក្នុងខេត្ត និង គណៈបញ្ជាការឯកភាពស្រុកអណ្ដូងមាស ចុះដល់ទីតាំងរ៉ែត្បូងដែរមិនឃើញសកម្មភាពអ្វីទាំងអស់ និង ឲ្យលោកប្រុសធ្វើកិច្ចសន្យា។
អ្នកភូមិក្នុងឃុំម៉ាលិកបាននិយាយទៀតថា ភាពអណាធិបតេយ្យរបស់អ្នកយាមរបងរ៉ែត្បូង របស់លោកជំទាវ កែវ ថាវី រូបនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅតាមភូមិ ក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ទាំងនោះមានការភឹតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហារ ភូមិ-ឃុំ ដែលគ្មានសុវត្ថភាព ដល់ប្រជាជននៅក្នុងស្រុក នៃខេត្តរតនគិរី ទាំងមូល។
ក្រោយពីមានសេចក្តីរាយការណ៍ជូន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ករណីតំបន់ជីករ៉ែត្បូង នៅបរឡយ(ភ្នំលលក) ឃុំម៉ាលិក ស្រុកអណ្តូងមាស ឯកឧត្តម អភិបាលខេត្ លោកក៍បានជ្រាបពីរឿងបញ្ហារ៉ែត្បូង លោកក៍បានឱ្យចៅហ្វាយស្រុក ចុះទៅធ្វើការត្រួតពិនិតនៅតំបន់រ៉ែត្បូង ខាងលើនេះភ្លាមៗតែម្តង។
លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០២៥នេះ លោកបានបញ្ជាក់អោយក្រុមការងារយើងដឹងថា រ៉ែត្បូងនៅបរឡយនេះ លោកធ្លាប់ឱ្យអភិបាលរងស្រុកដឹកនាំកម្លាំងចុះទៅធ្វើកិច្ចសន្យាម្តងរួចហើយ។ អ្នកចាំមើលកម្មកររ៉ែត្បូង ឱ្យលោកជំទាវ កែវ ថាវី ដោយមានឈ្មោះលោក ប្រុស
ដោយឡែកមន្ត្រីជំនាញរ៉ែនិងថាមពលខេត្តរតនគិរី និងអាជ្ញាធរស្រុកអណ្តូងមាស បានធ្វើកិច្ចសន្យាបញ្ឈប់ការជីករ៉ែត្បូង នៅចំណុចបរឡយ(ភ្នំលលក)នេះ ទាំងមិនបានចូលត្រួតពិនិត្យក្នុងទីតាំងដែលហ៊ុំព័ទ្ធរបងនោះ។





