(ស្វាយរៀង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែច្នៃ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ស្រី ០១នាក់។
ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនរួមមានឈ្មោះ៖ ១.ង្វៀង ហ្វឹកហ្វី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុងបាវិត, ២.ង្វៀង ថេយី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុងបាវិត និង៣.ប៊ួយ មិញធួ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុងបាវិត។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតសម្ភារវត្ថុតាងរួមមាន៖ សារធាតុញៀនគ្រប់ប្រភេទទម្ងន់ជាង ១០គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ហើយ៕

