created by Polish
(កំពង់ស្ពឺ)៖ ដោយទទួលបានការអនុញ្ញាត និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង នាយសេនាធិការ ទទួលជំនាញផែនការប្រតិបត្តិការ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារជំនាញក្នុងមន្ទីរ ស្ថិតក្នុងសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងនោះដែរ ដោយមានការចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ រួមទាំងនាយទាហាន នាយទាហានរងក្នុងមន្ទីរ ក្នុងគោលបំណងដើម្បីពង្រឹងការងារជំនាញ មន្ទីរការងារក្នុងមន្ទីរ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ហុង ម៉េងហួត ក៏បានពាំនាំយកនូវបទបញ្ជាសំខាន់ៗរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ ផ្សព្វផ្សាយដល់កម្លាំងជំនាញទាំងអស់ឱ្យបានដឹងផងដែរ គឺក្នុងទិសដៅដើម្បីឲ្យជំនាញកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងការបំពេញការងារតួនាទីភារកិច្ចជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ព្រមទាំងអង្គភាពផងដែរ៕

