(រតនគិរី)៖ “អេស្កាវ៉ាទ័រ” មួយគ្រឿងរបស់ក្រុមហ៊ុនដេញថ្លៃគម្រោងអភិវឌ្ឍន៍ធ្វើផ្លូវក្នុងមូលដ្ឋានឃុំត្រពាំងក្រហម ត្រូវបានលោកអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមប្រភពពីមន្ត្រីនៅសាលាស្រុកកូនមុំ បានបង្ហើបឱ្យដឹងថា “អេស្កាវ៉ាទ័រ” មួយគ្រឿងដែលបានមកកាយដីធ្វើផ្លូវនោះ គឺពុំមានច្បាប់អនុញ្ញាតនោះឡើយ។ ដោយគេសំអាងថា មានលោកមេឃុំ មាឃ...
