យើងដឹងហើយថាទន្លេស្ទឹង បឹងបួរ ព្រែក ជាសម្បត្តិរបស់រដ្ឋ ហើយបែរជាមានបុគ្គលមានលុយសាងសង់សំណង់រឹងចូលច្រាំងទន្លេ ដោយមិនញញើតនឹងច្បាប់សោះឡើយ ដែលស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទោះបីមន្ត្រីអនុវត្តច្បាប់ចុះមកណែនាំបញ្ឈប់ការសាងសង់រំលោភយកដីច្រាំងទន្លេ និងទន្លេ ក៏បុគ្គសាងសង់នោះមិនខ្វល់ដែរ នៅតែបន្តទាំងយប់ថ្ងៃ សាងសង់សំណង់រឹងរំលោភចូលក្នុងច្រាំងទន្លេដដែល។ បញ្ហាការសាងសង់សំណង់រឹងនៅទីតាំងច្រាំងទន្លេនេះ លោកមេភូមិពុំដឹងនោះទេ...
