យើងដឹងហើយថាទន្លេស្ទឹង បឹងបួរ ព្រែក ជាសម្បត្តិរបស់រដ្ឋ ហើយបែរជាមានបុគ្គលមានលុយសាងសង់សំណង់រឹងចូលច្រាំងទន្លេ ដោយមិនញញើតនឹងច្បាប់សោះឡើយ ដែលស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទោះបីមន្ត្រីអនុវត្តច្បាប់ចុះមកណែនាំបញ្ឈប់ការសាងសង់រំលោភយកដីច្រាំងទន្លេ និងទន្លេ ក៏បុគ្គសាងសង់នោះមិនខ្វល់ដែរ នៅតែបន្តទាំងយប់ថ្ងៃ សាងសង់សំណង់រឹងរំលោភចូលក្នុងច្រាំងទន្លេដដែល។
បញ្ហាការសាងសង់សំណង់រឹងនៅទីតាំងច្រាំងទន្លេនេះ លោកមេភូមិពុំដឹងនោះទេ ចំណែកចៅសង្កាត់ និងលោកអភិបាលខណ្ឌ បានត្រឹមតែមើលការនាំសារតែប៉ុណ្ណោះ។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេរាជរដ្ឋាភិបាល បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ មាត្រា៨ ចំណីមាត់ច្រាំង និងឆ្នេរនៃតំបន់អាងទន្លេ ត្រូវកំណត់ចម្ងាយដូចតទៅ៖
-ឆ្នេរ និងពាមសមុទ្រ ចម្ងាយ ១០០ម៉ែត្រ គិតពីមាត់ពាម (ពេលទឹកជោរអតិបរមា)
-ទន្លេ ចម្ងាយ ៥០ម៉ែត្រ គិតពីច្រាំងទន្លេ
-ស្ទឹង ចម្ងាយ ៣០ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
-ព្រែក ចម្ងាយ ២០មែត្រ គិតពីមាត់ច្រាំង
-អូរ ចម្ងាយ ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ ចម្ងាយ ១០មែត្រ គិតពីទេរភ្លីប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយរង ចម្ងាយ ០៥មែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយស្រោចស្រប់ ចម្ងាយ ០៣ម៉ែត្រ គិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ
-អាងទឹក ចម្ងាយ ១០០ម៉ែត្រ គិតពីកម្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-បឹងបួរ ចម្ងាយ ៥០ម៉ែត្រ គិតពីកម្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់ក្នុងអាងទឹក
ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានី ឬក្រុងនៃខេត្ត ឬទីប្រជុំជន និងតំបន់អភិរក្ស ត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដោឡែកដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ការសាងសង់សំណង់រឹងលើដីសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងដូចជាប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរសូរិយោដី និងប្រធានសាធារណការនិងដឹកជញ្ជូន គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋ ឱ្យមានប្រសិទ្ធភាពផង។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធការសាងសង់សំណង់រឹងខុសច្បាប់ក្នុងសង្កាត់ព្រែកប្រាផងទាន៕
សាយប៉ូចហតញូស៍
លេខទំនាក់ទំនងការងារ
Cell Card: 012 732 712
Smart: 098 732 712





