បុរសម្នាក់ ផឹកស្រាស្រវឹង ខណៈមកផ្ទះក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ប្រើហិង្សាយកដំបងដែកវាយជនរងគ្រោះស្លាប់ បន្ទាប់មកបានសម្រេចចិត្តចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក...
