(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក...
Day: September 16, 2025
កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ០៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។ តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង ០៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជាកាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច ថា៖...
(បាត់ដំបង) ៖ អាវុធប្រភេទ AK-47 ០១ដើម និងបង់ ០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត...
ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។...
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានស្ទាក់ចាប់រថយន្ដចំនួនពីរគ្រឿងដែលលួចនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ពីប្រទេសវៀតណាមដោយខុសច្បាប់។ តាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កញ្ញានេះថា...
កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩...
