នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ស្បៀងនិងកសិកម្ម នៅទីក្រុង Zhengzhou ខេត្តហឺណាន...
ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប ២១ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (១៣ តុលា ២០០៤ – ១៣ តុលា ២០២៥) ។ ការអបអរសាទរខួប ២១ឆ្នាំ...
បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។ ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់...
(ភ្នំពេញ)៖អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) មានបទពិសោធន៍ជាង ៣០ឆ្នាំក្នុងការលើកស្ទួយសមភាពយេនឌ័រ សេរីភាពនៃការបញ្ចេញមតិ និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ជាស្ថាប័នលើកកម្ពស់ការយល់ដឹងអំពីសមភាពពិការភាព ក្នុងចំណោមអង្គភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងនាយកដ្ឋានព័ត៌មានតាមបណ្តាខេត្តនានា ។ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកា ប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការយល់ដឹងជាសាធារណៈ...
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោក ឃន់ អូន អភិបាលរងស្រុកអូររាំង ដោយមានការចូលរួមពី កម្លាំងស្នាក់ការរងអូររាំង...
នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន...
ឯកឧត្តម សាយ សាមាន ប្រធានមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាឱ្យក្រុមការងារយកគ្រឿងចក្រជួសជុលផ្លូវដែលរងការខូចខាតទឹកភ្លៀងសកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោម : ១/ បន្តការងារថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៨១C...
សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីគ.ម១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គ.ម២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង រុករក មនុស្សប្រ្រុសស្រី ក្មេងចាស់ ចំនួន៤នាក់ ដែលបានបាត់ខ្លួន ដោយគ្រោះទឹកជំនន់ នៅត្រង់ចំណុចអូរប៉ាជាន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី...
ពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយ:ពេល២ទៅ៣ថ្ងៃ នៅឯតំបន់ជួរភ្នំក្រវាញបានធ្វើឱ្យក្បាលស្ទឹងទាំង៣ក្នុងនោះមាន៖ ក្បាលស្ទឹងធំ ស្ទឹងអារ៉ៃ និងក្បាលស្ទឹងព្រៃខ្លុងមានស្ថានភាពជន់ខ្លាំងហូរចាក់យ៉ាងកំហុកចូលក្បាលស្ទឹងពោធិ៍សាត់ បណ្តាលឱ្យកម្ពស់ទឹកហក់ឡើងខ្លាំងនៅល្ងាចថ្ងៃទី៣០ខែកញ្ញា និងព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ២០២៥នេះ។ អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ លោក គឹម ផល បានឱ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ កម្ពស់ទឹកស្ទឹងប្រមោយស្រុកវាលវែង១.៩០ម...
