(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២៖៣៥នាទី ត្រង់ចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។
ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ សូត្រ សុវណ្ណារ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Super Cub ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2FK-2229 (មិនប្រក្រតី)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

