(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានធ្វើការបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី ស្ថិតនៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ជាក់ស្តែងឃាត់មនុស្សបានចំនួន ០៥នាក់ រួមមាន៖
១.ឈ្មោះ ភូ ថន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី
២.ឈ្មោះ ច្រេ សារ៉ូន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំមានជ័យ
៣.ឈ្មោះ សេង សឿន ភេទប្រុស អាយុ ៦៩ឆ្នាំ
៤.ឈ្មោះ ជួរ វណ្ណី ភេទប្រុស អាយុ ៥៨ឆ្នាំ ទាំង០២នាក់ខាងលើរស់នៅភូមិទួលវិហារ ឃុំចាន់សែន
៥.ឈ្មោះ ភឿន រុន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិទឹកឫស្សី ឃុំមានជ័យ។
ដកហូតវត្ថុតាង រួមមាន៖ មេអាប៉ោងចំនួន ០៥គ្រាប់ , មេដែកឆក់ ០១, ចាន ០១, គម្រប ០១, ទូរស័ព្ទចំនួន ០៣គ្រឿង, លុយចំនួន ២៩.០០០៛, កាបូប ០២, សៀវភៅកត់កន្ទុយលេខ ០១ក្បាល, ប៉ាយលេខ ០១ និងម៉ូតូ ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសាណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

