ភ្នំពេញ៖ សមត្ថកិច្ចកំពុងបើកការស៉ើបអង្កេតករណីបុរសម្នាក់បង្ហោះក្នុងបណ្តាញសង្គម ពាក់ព័ន្ធការពិន័យទីកប្រាក់ចំនួន ២លានរៀល ក្រោយបើកបរក្នុងស្ថានភាពស្រឹង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា ករណីការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការពិន័យបុរសម្នាក់ចំនួន ២លានរៀល គ្រាន់តែហូបគ្រឿងស្រវឹងនោះក្រុមការងារបាននិងកំពុងមានចំណាត់ការស៉ើបបញ្ជាក់ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបំភ្លឺជូនសាធារណជនជ្រាបអំពីការអនុវត្តនិតិវិធីផាកពិន័យនេះ។
គួរបញ្ជាក់ថា មានការបង្ហោះតាមបណ្តាញសង្គមពាក់ព័ន្ធករណីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងហើយត្រូវសមត្ថកិច្ចខណ្ឌដង្កោ ដែលកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងគ្រឿងស្រវឹងនៅពេលយប់ឃាត់ដើម្បីពិនិត្យគ្រឿងស្រវឹង និងត្រូវពិន័យប្រមាណ២លានរៀល តែដោយសារមិនមានលុយផាកពិន័យក៏មានជាការថតបង្ហោះតាមបណ្តាញសង្គម៕

