បុរសម្នាក់ ដើរលើស្ពានក្ដៅខ្លាំងពេក ក៏ទុកអីវ៉ាន់ រួចលោតពីលើស្ពានជ្រោយចង្វារ ដើម្បីហែលទឹក ឲ្យត្រជាក់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍ ។
បុរសម្នាក់ ដើរលើស្ពានក្ដៅខ្លាំងពេក ក៏ទុកអីវ៉ាន់ រួចលោតពីលើស្ពានជ្រោយចង្វារ ដើម្បីហែលទឹក ឲ្យត្រជាក់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍ ។
តាមការបញ្ជាក់ពីបុរសខាងលើបានឲ្យដឹងថា គាត់បានដើរពីរង្វង់មូលតាព្រហ្មដោយថ្មើរជើង ឆ្ពោះទៅលើស្ពាន ។
បន្ទាប់មក ខណៈពេលមកដល់ខាងលើស្ពាន មានអារម្មណ៍ថាក្តៅខ្លាំងពេក ទើបគាត់ទុកកាតាប និង ស្បែកជើងមួយគូនៅលើស្ពាន រួចក៏លោតពីលើស្ពានចុះទៅក្រោមតែម្ដង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ រួមទាំងប្រជានេសាទចេញជួយផងដែរ ។ បន្ទាប់ពីហក់ទឹករួច គាត់បានដើរពីក្រោមស្ពានឡើងមកលើគោកវិញដោយសុវត្ថិភាព ។
បច្ចុប្បន្ន បុរសខាងលើ បានយកសម្ភារៈរបស់ខ្លួន រួចក៏ដើរត្រឡប់ទៅវិញតែម្ដង ៕

