
ស្រុកប្រាសាទបាគង ៖ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីមួយកន្លែងស្ថិតនៅក្នុងភូមិរកាកំបុត. ឃុំត្រពាំងធំ. ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលធ្វើអាជីកម្មអត់ច្បាប់ ខុសបច្ចេកទេស បើដឹកអាចម៍ដីវិញគ្មានគ្របបង្កហានិភ័យដល់ពលរដ្ឋក្នុងមូលដ្ឋាន ។
ពលរដ្ឋនៅទីតាំងខាងលើមានការព្រួយបារម្មរអ៊ូរទាំយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនពុំមានលក្ខណ:បច្ចេកទេសត្រឹមត្រូវ បើនិយាយរណ្តៅវិញជឹកជ្រៅ ខែវស្សាទឹកចូលខ្លាចតែមនុស្សសត្វធ្លាក់ទៅគឺមុខជាអន្តរធានហើយ
ហេតុនេះពលរដ្ឋស្នើដល់លោក អភិបាល នៃគណះអភិបាលស្រុកប្រសាទបាគងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅក្រុមហ៊ុនរកសុីអត់ច្បាប់នោះផងទាន។
