(សៀមរាប)៖ នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញកម្ពុជាបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ...
Day: April 29, 2026
(ត្បូងឃ្មុំ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានចុះរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams នៅក្នុងមូលដ្ឋានស្រុកពញាក្រែក។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយកម្លាំងចម្រុះរួមមាន កម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ ជ្រាបថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់...
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បាននឹងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគេហទំព័រផ្លូវការនៅទូទាំងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ក្នុងគោលបំណងពង្រឹងប្រព័ន្ធទិន្នន័យឌីជីថល កែលម្អការទំនាក់ទំនងសាធារណៈ និងទប់ទល់នឹងរឿងរ៉ាវអវិជ្ជមានអំពីកម្ពុជាតាមរយ:ប្រព័ន្ធអ៊ីនធឺណិត។ ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើបទបង្ហាញស្តីពីការអភិវឌ្ឍគេហទំព័រសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ...
