April 17, 2026

ព័ត៌មានជាតិ

(ភ្នំពេញ)៖ សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ និងជនភៀសសឹកមួយចំនួន បានត្រឡប់ទៅលំនៅឋានវិញក៏ដោយ។ សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសម្ភារទាំងអស់នេះ...
(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុត នៅទីចំហសាធារណៈ ខណៈស្នើឱ្យអាជ្ញាធរបណ្តាខេត្តទេសចរណ៍ទាំងអស់ណែនាំអ្នកលក់គោដុតតាមផ្លូវបិទបាំងឱ្យបានល្អ កុំដាក់តាំងលក់ច្រងេងច្រងាង ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា និងទេសចរបរទេសដទៃទៀត។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ទេសចរជនជាតិឥណ្ឌា គឺជាទីផ្សារមួយធំសម្រាប់កម្ពុជាបន្ទាប់ពីចិន ដែលប្រជាជាតិទាំងពីរនេះ មានចំនួនប្រជាជនប្រហាក់ប្រហែលគ្នាសុទ្ធតែរាប់ពាន់លាននាក់។...
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មានបានលើកឡើងថាក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ...
កាន់តែងាយស្រួល! ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់ និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត...
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសពក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ ហើយជាទង្វើប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមិនលើកគុណតម្លៃដល់កងទ័ព មិនគោរពដល់ក្រុមគ្រួសារនៃយុទ្ធជនពលីជីវិត និងការបូជាសម្រាប់បុព្វហេតុការពារជាតិ។ ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពដោយគ្មានការបិទបាំង ឬព្រិលលើរូបភាព...
(ភ្នំពេញ) ៖ ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធអប់រំដែលបានចូលរួមចំណែកលើកកម្ពស់ប្រើប្រាស់ប្រាក់រៀល តាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ប្រាក់រៀលគឺជាអត្តសញ្ញាណ និងជានិម្មិតរូបនៃមោទនភាពជាតិខ្មែរដែលត្រូវរួមគ្នាប្រើប្រាស់ឲ្យបានផុសផុល។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា...
សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០...
ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ។ ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​...
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ...