April 17, 2026

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ​ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន​ ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ​ មានភូមិសាស្រ្ត​ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា...
(រតនគិរី)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តលើផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង ដោយអនុវត្តតាមនីតិវិធីច្បាប់ និងបទបញ្ជាជាធរមាន ដើម្បីធានាភាពច្បាស់លាស់ និងតម្លាភាពក្នុងការអនុវត្ត។ ការចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តនេះ ធ្វើឡើងក្រោមការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ...
អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចាត់អោយឲ្យមន្រី្ដក្រោមឱវាទចុះពិនិត្យតាមបុរី...
(ព្រះសីហនុ)៖ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ០១គ្រឿងឈ្មោះ Zhao Shang Yin Dun សញ្ជាតិចិន បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំមកជាមួយភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់...
(តាកែវ)៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ...
(ពោធិ៍សាត់)៖ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ...
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ និតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់យល់ ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រមាន...
ប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ ប្រភពដដែល បានបន្តថា គម្រោងនេះ ចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។ គួរជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ...
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី ដែលបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕