April 17, 2026

ព័ត៌មានជាតិ

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។...
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនបាទី។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ និងលើកទឹកចិត្ដក្មួយៗទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាដោយសមត្ថភាពពិតប្រាកដរបស់ខ្លួន...
ខេត្តបាត់ដំបង៖ ផ្ទះបណ្តែតទឹក០១ខ្នងត្រូវបានរងការវាយប្រហារក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតខ្ទេចទាំងស្រុងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២៧ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ រ៉េត...
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះអគ្គិភ័យ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ...
ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក...
រណ្តៅដីខាងលើ នៅចំណុចភូមិតាប៉េង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានគ្រឿងចក្រជាច្រើនកំពង់សម្រុកជីក ហើយក្រុមរថយន្តដឹកដីជាច្រើនគ្រឿងនោះ ដឹកជញ្ជូនអាចម៍ដីដឹកយកទៅចាក់ទីតាំងផ្សេង ចម្ងាយ១៥គីឡូម៉ែត្រពីកន្លែងជីកដី ដោយដឹកជញ្ជូនមិនគ្រប ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សង្ស័យថាគ្មានច្បាប់។ គួរបញ្ជាក់ផងដែរក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងសាកសួរព័ត៌មានមេការ គាត់បានប្រាប់មកអង្គភាពយើងថាថៅកែនៅភ្នំពេញ មិនមានលេខទំនាក់ទំនងទេ។ ទីតាំងការជីកកាយពីសំណាក់ថៅរកស៊ីជីកដីលក់នេះ ស្ថិតនៅក្នុងចំណុចភូមិប៉េង...
នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា...
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់វីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ។ ពិធីនេះដែរ បានធ្វើឡើងនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ...
នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤ ​លេខ៥៥ ស្ពានលេខ៣១ ផ្លូវជាតិលេខ 6A នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានគ្រឿងចក្រជាច្រើនកំពុងសម្រុកជីកក្នុងបឹងចាន់ថ្នាល ហើយក្រុមរថយន្តដឹកដីជាច្រើនគ្រឿងនោះ ដឹកជញ្ជូនអាចម៍ដីដឹកយកទៅចាក់ទីតាំងផ្សេង ចម្ងាយប្រែល ២០គីឡូម៉ែត្រពីកន្លែងជីកដី ដោយដឹកជញ្ជូនមិនគ្រប ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សង្ស័យគ្មានច្បាប់...
ឯកឧត្តម​ គិត​ ទ្រី​ ​តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី​ បានប្រគេនទៀនព្រះវស្សារួមជាមួយគ្រឿងឧបភោគបរិភោគទយ្យទាននិងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឧត្តមរតនារាម ហៅវត្តព្រះពុទ្ធមង្គលសិរី នឹងវត្តគង្គាសោភិត ស្ថិតនៅ​ ឃុំសិរីមង្គល​ ​ ស្រុកកូនមុំ​ ខេត្តរតនគិរី។ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់...