(ភ្នំពេញ) ៖ នៅថ្ងៃទី១៤ ១៧ ១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសារព័ត៌មាន បានចុះទៅពិនិត្យនិងតាមដានព័ត៌មាន បានឃើញករណីចាក់ដីចូលលុបច្រាំងទន្លេ និងសាងសង់សំណង់រឹងមួយកន្លែង ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងថា មានលិខិតអនុញាតដែរឬទេ!...
saypouchhotnews
នេះជាគណនីដើម្បីផុសព័ត៌មាន
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថា មិនមានបញ្ហាអ្វីកេីតឡេីង នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ការណែនាំនេះ បានធ្វើឡើងខណៈលោក ឃួង...
(បាត់ដំបង) ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងសង្កាត់រដ្ឋជលផល, កម្លាំងបរិស្ថានស្រុកមោងឫស្សី, សហគមន៍នេសាទដូនទ្រី, សហគមន៍នេសាទម៉ាណោក និងសហគមន៍នេសាទកកោះ ដឹកនាំដោយលោក...
(ភ្នំពេញ)៖ សម្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និងខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា បានចុះត្រួតពិនិត្យទីតាំងចំនួន ០២កន្លែង ដែលសង្ស័យ Online Scames។ ទីតាំងទី១ ស្ថិតនៅ ផ្ទះលេខC12...
(កណ្ដាល)៖ សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក! ករណីដ៏គួរឱ្យសង្វេគមួយបានកើតឡើងចំពោះក្មេងស្រីជាសិស្សម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រឡាយទឹក ស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក...
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក...
កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ០៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។ តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង ០៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជាកាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច ថា៖...
(បាត់ដំបង) ៖ អាវុធប្រភេទ AK-47 ០១ដើម និងបង់ ០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត...
ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។...
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានស្ទាក់ចាប់រថយន្ដចំនួនពីរគ្រឿងដែលលួចនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ពីប្រទេសវៀតណាមដោយខុសច្បាប់។ តាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កញ្ញានេះថា...
