(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០៖៤០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួច (លួចម៉ូតូ០១គ្រឿងម៉ាក Suzuki Nex) (តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី០៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះភូមិហង្ស ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៣៖០០នាទីរសៀលទី។
ជនសង្ស័យទី១-ឈ្មោះ អន ច័ន្ទកក្កដា ហៅ កក្កដា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខE6 ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះ សុខ ស៊ីធីន ហៅ ធីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិហង្ស ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ សៅ ប៊ុនឈួយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅផ្ទះភូមិហង្ស ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យក ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ក្រហម លាយស ពាក់ផ្លាកលេខ តាកែវ 1N-8809 ដែលមានលេខតួ និងលេខម៉ាស៊ីន 326477 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើលួចយកនៅថ្ងៃកើតហេតុ)។
បច្ចុប្បន្ន កម្លាំងផ្នែកជំនាញ កំពុងសាកសួរតាមនីតិវិធី និងរៀបចំបែបបទប្រគល់ជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងទៅឱ្យអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្ត៕


