ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការបង្ក្រាបករណីជាក់ស្តែង អំពើឆក់ទូរសព្ទដៃ ០១គ្រឿង ម៉ាក iPhone 12 Pro Max ពីជនរងគ្រោះ ០១នាក់ (ស្រី) មុខរបរជាសិស្ស ចំណុចមុខសាលាអប់រំពិសេស ក្រោយធ្វើសកម្មភាពបានសម្រេច ជនរងគ្រោះក៏បានជិះដេញពីក្រោយស្រែកចោរ រហូតមកដល់ចំណុចរង្វង់មូលព្រែកសំរោង ជួបជាមួយកម្លាំងនគរបាលក៏បានឃាត់ខ្លួនសង្ស័យបានភ្លាមចំនួន ០២នាក់ រួមនឹងវត្ថុតាងទូរសព្ទដៃ ០២គ្រឿង និងម៉ូតូ ម៉ាក Honda Dream ពណ៌ខៀវ ០១គ្រឿង ក្នុងអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ)ចំណុចសាលាបឋមសិក្សា ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

