ខេត្តបាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាច្រើនដៃកាលពីវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចកញ្ចុះវាលបឹងអាលួស ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចយានដ្ឋានយីហោ YM ស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនសង្ស័យឈ្មោះ រ៉ា វីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ចំណែកជនរងគ្រោះឈ្មោះ ថន សុខធៀង ហៅ កូនទា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិ/សង្កាត់ជាមួយគ្នា ត្រូវបានជនសង្ស័យធ្វើសកម្មភាពវាយជាច្រើនដៃបណ្តាលឲ្យរងរបួសត្រង់ចុងភ្នែកខាងស្តាំ និងថ្ងាសផ្នែកខាងលើ ព្រោះតែទំនាស់ពាក្យសម្តីបន្តិចបន្តួច។
ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។

