(ខេត្តបាត់ដំបង) ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថស្រុកកំរៀង ធ្វើការឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពលួចយកម៉ូតូមកពីខេត្តបន្ទាយមានជ័យ ។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១៧៖៥៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ យ៉ាត ចេក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី២-ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
វត្ថុតាងដកហូត រួមមាន៖ ម៉ូតូម៉ាកស្កុបពី ពណ៌ស លាយផ្កាឈូក ០១គ្រឿង ដែលមានផ្លាកកលេខ បន្ទាយមានជ័យ 1AC-4241 និងម៉ូតូ ០១គ្រឿងទៀត ម៉ាកស្កុបពី ពណ៌ខ្មៅ ដែលមានផ្លាកលេខ ភ្នំពេញ 1-KD-0291, ទូរសព្ទចំនួន០២គ្រឿង ។
បច្ចប្បុន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

