(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួចទ្រពសម្បត្តិ (លួចលុយ) នឹងឃាត់ខ្លួនជនសង្ស័យ ០១នាក់។

នៅវេលាម៉ោង​០៧:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ​​ ឆ្នាំ​២០២៦​ មានប្រជាពលរដ្ឋ​ ឈ្មោះ​ យឹម កំសត់ ភេទ​ស្រី អាយុ​ ៥៤ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ​ បាន call​ ទំនាក់ទំនង​ តាមរយៈ​លេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ (Hot Line) 1292​ បានរាយការណ៍​ មានករណី​ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ (លុយចំនួន ១១.៨០០ដុល្លារ លុយខ្មែរ ៤០០.០០០រៀល) ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានទៅដល់ទីតាំង​កេីតហេតុ​ បានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន ០១នាក់ ឈ្មោះ​ ប្រាក់ ម៉េងលី ភេទប្រុស អាយុ​ ២៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ មានទីលំនៅកំណើតភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។​

ដកហូតវត្ថុតាង ប្រាក់ ៥.៣០០ ដុល្លារ (របស់ជនរងគ្រោះ)។

បច្ចុប្បន្ន​ជនសង្ស័យ​ និងវត្ថុតាង ត្រូវបានបញ្ជូនទៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *