(កំពង់ស្ពឺ) ៖​ នៅចំណុចតារាងបាល់ទះ​ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ​១២​៥ ផ្លាកលេ​ខ ស្ទឹងត្រែង ​1A-7028 មូលហេតុ​​ទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកកូនសោ​ចេញពីម៉ូតូ​។

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបា​ល​ព្រហ្មទណ្ឌខេត្ដ​ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគងពិ​សី ​ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុខ​លី​ អធិការនគរបាលស្រុកគងពិសី​ បានសហការធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខស​ញ្ញាជ​នសង្ស័យជាចោរលួចម៉ូតូខាងលើ​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកម​កសួរនាំ និ​ងបាន​ដកហូតម៉ូតូ ០១គ្រឿ​ងរបស់ជនរងគ្រោះត្រឡប់ម​កវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មួយ ស្រីឆេង បានឆ្លើយសា​រភាពថាខ្លួនពិតជាបានធ្វើសក​ម្មភា​ពលួច​ម៉ូតូរបស់ជនរងគ្រោះពិតប្រាក​ដមែន​។ ដោយសារតែភាពអំណោយផលនៃ​វត្ថុលួច​មានសោនៅជា​ប់នឹងម៉ូតូ​ហើយម្ចាស់កំពុងតែវីវក់នឹងការលេងកីឡាបាល់ទះភ្នាល់គ្នា​។

ដោយបានអនុញ្ញតពី​តំណាងអយ្យការជំនាញ បានប្រគ​ល់វត្តុតា​ងម៉ូតូ​ជូនជនរងគ្រោះជាម្ចាស់ប្រើប្រាស់វិញ និ​ង​បានឃាត់ខ្លួនចោរស្រីដៃឆើតបញ្ជូនមកអធិការដ្ឋាននគ​របា​ល​ស្រុកគងពិសី​ កសាងសំណុំរឿចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *