(កណ្តាល) ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ និងជំនាញខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត ចុះបង្រ្កាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ណេតអនឡាញ) មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងដកហូតៈ កុំព្យូទ័រ ចំនួន ០៧គ្រឿង, ដុំWiFi ចំនួន០១, សៀវភៅបញ្ជីកត់ត្រា ០១ក្បាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

