(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង និងមានការសម្របសម្រួលពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងអធិការនគរបាលក្រុងឧដុង្គម៉ែជ័យ ចុះប្រត្តិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរកយកម៉ូតូ ) ដោយបានធ្វើការនាំខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន /១ -ឈ្មោះ ផល គឹមហ៊ាត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ /២-ឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ /៣-ឈ្មោះ គឿ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ /៤-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកស្នងការរងដដែលបានបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង៤១នាទីបានធ្វើសកម្មភាពកាច់សោរកយកម៉ូតូ ០១គ្រឿង នៅចំណុចក្នុងពេទ្យយាយជី ស្ថិតក្នុងក្រុមទី០៨ ភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រស្រុកព្រះនេតព្រះ ខេត្ត បន្ទាយមានជ័យ ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖,តួណឺវីស ចំនួន០២ដើម , សោរ០២ដើម ,ក្សៀរសម្រាប់ដោះប៊ូហ្សីម៉ូតូ ០១ដើម ,សោររាងអក្សរT០១ដើម ,ដែករាងសំប៉ែតចុងស្រួច សម្រាប់កាច់សោរម៉ូតូ ០១ដើម ,ស្គុតពណ៌ខ្មៅសម្រាប់រុំខ្សែភ្លើង០១ ,ដែកអង់តែន០១ដើម ,ផ្លាកលេខ០២សន្លឹក ,និងម៉ូតូម៉ាកហុងដាឌ្រីម០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

