នៅទី១៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិ នៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការរៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។ យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ...
