(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅក្រុងព្រះសីហនុ មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានចាញ់បោកការផ្សព្វផ្សាយរកការងារតាមអនឡាញ ដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ និងការងារងាយស្រួល។ ក្រោយការសាកសួរ និងពិនិត្យលើស្ថានភាពជាក់ស្តែង សមត្ថកិច្ចបានវាយតម្លៃថា អ្នកទាំងនោះមិនមែនជាមេខ្លោង ឬអ្នករៀបចំប្រតិបត្តិការឆបោកនោះទេ...
