(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ៥៣៣ និងប៉ូលិសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់ និងពលករប្រុសស្រីចំនួន ០៧នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥...
