នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដែលសកម្មក្នុងការឆបោក តាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបម្រើតាមផ្ទះតាមរយៈ ផេក Easy Maid

យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»។ យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្លេះ។ តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះដើម្បីឆបោកប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្ដល់សេវាកម្មអ្នកបំរើតាមផ្ទះដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២,០០០ដុល្លារ។ លើសពីនេះជនសង្ស័យខាងលើក៍បានឆបោក បងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ …

ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ឃុំ នៅស្រុកបរកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តរតនគិរី

(រតនគិរី)៖ ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ឃុំ ក្នុងស្រុកបរកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តរតនគិរី។ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូននាឱកាសនេះ មានចំនួន ០៧ភូមិ គឺឃុំឡាមុិញ០១ភូមិ និងឃុំស៊ើង ០៦ភូមិ ស្មើនឹង ១៦៥៧ វិញ្ញាបនបត្រ ។ ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តរតនគិរី ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៦,៩៤៥ វិញ្ញាបនបត្រ បូកទាំង ភូមិនៅស្រុកអូរជុំចំនួន ០៣ភូមិ ដែលគ្រោងចែកនៅសប្តាហ៍ក្រោយ។ បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លី នៅស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ក្រុមការងារបានកំពុងបន្តអនុវត្តការងារចុះបញ្ជីដីធ្លីនៅស្រុកវើនសៃ ហើយក៏នឹងត្រូវបញ្ចប់ការចុះបញ្ជីនៅស្រុកអូរជុំនៅពាក់កណ្តាលខែសីហាខាងមុខ ដោយត្រូវបន្តទៅចុះ បញ្ជីនៅស្រុកវើនសៃបន្ថែមទៀត។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ …

អាវុធហត្ថស្រុកចិត្របុរី សហការជាមួយជំនាញរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទ និងបានលែងកូនត្រីជិត ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ

(ក្រចេះ) ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ត្រី រ៉ន សាមុត មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានដឹកនាំកម្លាំងសហការជាមួយជំនាញរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទនៅទំនប់ទ្រនូលឆ្នាំង ភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានលែងកូនត្រីជិត ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ លោកវរសេនីយ៍ត្រី រ៉ន សាមុត បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចបានដកហូតវត្តុតាង រួមមាន៖ ១-របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែង ១២០០ម៉ែត្រ ២-លូស្បៃមុងចំនួន ១៥មាត់លូ ប្រវែង ៩០ម៉ែត្រ ៣-របាំងព្រួលឫស្សីចំនួន ០១គ្រឿង ៤-បង្គោលចម្រឹងឫស្សីចំនួន ២៣០ដើម។ លោកមេបញ្ជាការ បានបញ្ជាក់បន្ថែមថា ក្រោយពីការបង្ក្រាបបទល្មើស និងវត្ថុតាងដែលដកហូតបាន ត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង។ ចំពោះកូនត្រី ត្រូវបានលែងកូនត្រីចូលក្នុងបឹងធម្មជាតិ។ គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តក្រចេះ ក្នុងខែនេះ គឺស្ថិតក្នុងរដូវបិទនេសាទ ដែលមានរយៈពេលចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

អធិការរង​ខណ្ឌព្រែកព្នៅ​ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ​ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ

(ភ្នំពេញ) ៖​ លោកវរសេនីយ៍ទោ ជឿន សារួន អធិការរង​ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ក្រៅពីនេះបុគ្គលរូបនេះ​ក៏មានរឿងអាស្រូវ​ពាក់ព័ន្ធបញ្ហាពលរដ្ឋទិញដីឡូត៍ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី និងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅរូបនេះបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់​។ ពាក់ព័ន្ធករណីនេះ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិ អវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។​ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ​អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា​ ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕

សូមប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារខាងក្រោមនេះ៖ “Telegram ដោយសារតែសកម្មភាពមិនធម្មតានៅលើគណនីរបស់អ្នក។ សូមចូលទៅកាន់មជ្ឍមណ្ឌលសុវត្ថិភាពដើម្បីផ្ទៀងផ្ទាត់លេខលេខទូរសព្ទរបស់អ្នកអោយបានឆាប់តាមតែអាចធ្វើបាន បើមិនដូចច្នេះទេយើងនឹងលុបគណនីរបស់អ្នកក្នុងរយៈពេល ២៤ ម៉ោង។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី 24 ម៉ោង។” ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន។ ដូចនេះ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុចឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ។

បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ នៅក្នុងអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

(ភ្នំពេញ) ៖​ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ​ ៨ជាន់នេះ កងកម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនសរុបចំនួន​ ៣នាក់ និងសម្ភារដែលជាវត្ថុតាងមួយចំនួន រួមមាន​ កុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរសព្ទ ២៨គ្រឿង, ទូរដែក ៦គ្រឿង។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានប្រមូលបានលិខិតឆ្លងដែន ចំនួន៨ក្បាល និងចុងភៅ ៣នាក់ (ស្រី១នាក់)​ អ្នកអនាម័យ ម្នាក់ផងដែរ។ បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារ​ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ …

ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ (ណេតអនឡាញ)

(កណ្តាល) ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ និងជំនាញខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត ចុះបង្រ្កាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ណេតអនឡាញ) មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។ វត្ថុតាងដកហូតៈ កុំព្យូទ័រ ចំនួន ០៧គ្រឿង, ដុំWiFi ចំនួន០១, សៀវភៅបញ្ជីកត់ត្រា ០១ក្បាល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីអបអរសាទរនៃការ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីអបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងពិភពលោក ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅ វត្តឦសានរតនរាម ស្ថិតក្នុងក្រុងបានលុង ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ និងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងទាំង៣ យុវជនស. ស. យ. ក យុវជនស្រលាញ់សន្តិភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។   នៅក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្ត បានលើកឡើងថា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បាន ក្លាយជាកាលបរិច្ឆេទនៃការចងចាំនិងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោក ទាំងមូល ដោយគណៈកម្មាធិ ការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី …

រណ្តៅដីមួយកន្លែង ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង កំពុងតែមមាញឹកនៃការដឹកជញ្ជូនអាចម៍ដីដោយពុំមានការគ្រប ដែលជារបស់លោក ហេង អេង

(បាត់ដំបង) ៖ ណ្តៅដីរបស់លោក ហេង អេង ដែលរកស៊ីកាយអាចម៍ដីចាស់វស្សានៅក្នុងខេត្តបាត់ដំបង កំពុងញាប់ដៃញាប់ជើងក្នុងការកាយយកដីលក់ ដោយសម្អាងថាមានអាជ្ញាប័ណ្ណចេញពីឃុំ ម្ដងថាក្រុង ជាក់ស្ដែងពុំហ៊ានបញ្ចេញឱ្យខាងសារព័ត៌មានមើលឡើយ។ ពលរដ្ឋសំណូមពរទៅអាជ្ញាធរ និងមន្ត្រីជំនាញខេត្តចុះត្រួតពិនិត្យមើលផងនៅទីតាំងរណ្ដៅដីមួយកន្លែងដែលឈ្មួញកំពុងកាយអាចម៍ដីលក់ដែលមានគ្រឿងចាក់ចេញចូលកាយដី ដោយពុំមានការគ្រប ធ្វើឱ្យប៉ះពាល់ទៅដល់ផ្លូវដង្ហើមរបស់ពួកគាត់ ដែលរស់នៅក្បែរទីតាំងដែលកំពុងកាយនោះ ។ ប្រភពពីប្រជាពលរដ្ឋ បានអះអាងថា ក្រុមអ្នកកាយដីនេះពេលដែលបើកចូលភូមិម្ដងៗ មិនដែលបន្ថយល្បឿនទេ ហើយលោក ហេង អេង នេះដែរ ល្បីខាងកាយអាចម៍ដីជាយូរឆ្នាំមកហើយ៕

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅក្រុងព្រះសីហនុ

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៣​៖០២នាទីរំលងអាធ្រាត នៅចំណុចបន្ទប់ជួលម្ដុំអូរសំអាត​ ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ មានករណីលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោក​ លួចម៉ូតូ) ចំនួន ០៣លើក (សម្រេច ០២លើក និងមិនបានសម្រេច ០១លើក) បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។ ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណានិងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។ ដោយជនសង្ស័យឈ្មោះ​ ណុះ​ យូសុះ​ ភេទប្រុស អាយុ ២៧ឆ្នាំ​ ជនជាតិខ្មែរ​ និងឈ្មោះ ហាក់​ វេហា​ ហៅ​ បុត្រ​ភេទប្រុស​ អាយុ ២០ឆ្នាំ​ …