នគរបាលស្រុកបាណន់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទរក្សាទុកសារធាតុញៀនពីរករណីផ្សេងគ្នា

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ /១-ឈ្មោះ ហួន សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិកំប៉ង់លិច ឃុំកន្ទឺ២ ស្រុកបាណន់ /២-ឈ្នោះ អេង វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ស្រុកបាណន់ /៣-ឈ្មោះ ដួង បានសាន ហៅ ចាយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ រួមជាមួយវត្តុតាង,ម្សៅក្រាមពណ៌សចំនួន៣ថង់ -ទូរស័ព្ទដៃ០២គ្រឿង និងសម្ភារប្រេីប្រាស់មួយចំនួន។ ករណីទី២ ធ្វើឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកញ្រោង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឈៀង សុខា …

ចាប់ខ្លួនជនសង្ស័យ ០៣នាក់ ជាមួយគ្រឿងញៀន និងឧបករណ៍សម្ភារប្រើប្រាស់ វិចខ្ចប់មួយចំនួនទៀត នៅក្រុងសំពៅពូន

(កណ្ដាល) ៖ កម្លាំកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅភូមិព្រែកគង់​ សង្កាត់សំពៅពូន​ ក្រុងសំពៅពូន ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម APP NoDrug ។ កាលពីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកគង់​ សង្កាត់សំពៅពូន​ ក្រុងសំពៅពូន ខេត្តកណ្តាល ជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ។ លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជា កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ ទូច​ អ៊ីណាន មេបញ្ជាការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញចុះសហការជាមួយអាវុធហត្ថ​ក្រុងសំពៅពូន ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់ ។ វត្ថុតាងចាប់យកបាន រួមមាន៖ …

Different Roulette Games Strategie: Die Top Ten Roulette Strategien 2025

Bei dieser Strategie gehts es ums Begrenzen der Verluste und ums disziplinierte Verwalten des eigenen Kapitals. Obwohl es gegenseitig hierbei, ebenso na wie bei Martingale, o eine negative Progress handelt, sind die Progressionen weitaus flacher. Die vorgestellten Strategien sind nur dann hilfreich, wenn man sie als Spieler beherrscht. Dies gilt natürlich sowohl für Anfänger als …

កងយោធពលខេមរភូមិន្ទកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទាហានថៃ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ នេះបេីយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ អ្នកនាំពាក្យបន្ថែមថា សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។ កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ …

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅ

កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩៖១០នាទី មានករណីឃាតកម្ម បានកើតឡើងនៅចំណុច ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលជនរងគ្រោះឈ្មោះ ហុង ថន ហៅធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅកន្លែងកើតហេតុបង្កឡើងដោយ ជនសង្ស័យឈ្មោះ ចាន់ សារិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅទីតាំងកើតហេតុខាងលើ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយបានធ្វើឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន …

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកាច់សោរកយកម៉ូតូ

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង និងមានការសម្របសម្រួលពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង​ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល នៃ​ស្នងការដ្ឋាននគរបាល​ខេត្តកំពង់ស្ពឺ និងកម្លាំងអធិការនគរបាល​ក្រុងឧដុង្គម៉ែជ័យ ចុះប្រត្តិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរកយកម៉ូតូ ) ដោយបានធ្វើការនាំខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន /១ -ឈ្មោះ ផល គឹមហ៊ាត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ /២-ឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ /៣-ឈ្មោះ គឿ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ …

ចាប់ខ្លួនជនបរទេសម្នាក់ ករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម

(រាជធានីភ្នំពេញ) ៖ សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម ចាប់ខ្លួនជនបរទេសម្នាក់ ។ ដោយអនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) ដោយមានការដឹកនាំ និងសម្របសម្រួលពី លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ ៤១ឆ្នាំ …

សមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឃាតកម្មនៅស្រុកសង្កែ ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង) ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឡោមព័ទ្ធចាប់បានភ្លាមៗ ក្រោយរូបគេបានធ្វើសកម្មភាពស្ទាក់វាយ និងកាប់បុរសម្នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យស្លាប់ភ្លាមៗនៅវេលាម៉ោង ៩៖២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តជោតឹក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AO-9339 ចេញពីផ្ទះដើម្បីទៅទិញទឹកកកនៅក្បែររបងវត្ត ចម្ងាយពីផ្ទះប្រហែល ១០០ម៉ែត្រ លុះពេលជិះត្រឡប់មកវិញ ក៏ត្រូវបានជនសង្ស័យឈ្មោះ ធឿន ខ្នា ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលរស់នៅក្បែរគ្នា ដែលគេស្គាល់ថាជាមនុស្សបែកថ្នាំបានចេញមកមានទាំងដំបង និងពូថៅវាយបណ្តាលឱ្យដួល និងបានកាប់ចិញ្រ្ចាំទាំងម៉ូតូ និងមនុស្សបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង ។ ក្រោយពេលកើតហេតុ …

ផ្ទះពលរដ្ឋចំនួន ១៦ខ្នង រួមជាមួយសាលាឆាន់០១ខ្នង រោងបាយវត្ត០១ខ្នង និងបង្គោលដាក់មេក្រូចំនួន០២រងការខូចខាតដោយខ្យល់កន្ត្រាក់

(បាត់ដំបង) ៖ កាលពីវេលាម៉ោង ១៧៖៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្រ្តាក់ បានបក់បោកអោយខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកមោងឬស្សី រួមជាមួយសាលាឆាន់ រោងបាយវត្ត និងបង្គោលដាក់មេក្រូ ផងដែរ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតក្រោមឥទ្ធិពលនៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើ សរុបមានចំនួន ១៦ខ្នង ក្នុងនោះក៏មានរបើកដំបូលសាលាឆាន់០១ខ្នង របើកដំបូលរោងបាយវត្ត០១ខ្នង និងបង្គោលដាក់មេក្រូវត្តចំនួន០២បង្គោលផងដែរ ស្ថិតនៅភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ទន្ទឹមនឹងគ្រោះធម្មជាតិខាងលើនេះដែរ មន្ត្រីអនុសាខាស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នដើម្បីបង្ការ និងការពារហានិភ័យដែលបង្ករដោយគ្រោះធម្មជាតិនៅពេលភ្លៀងធ្លាក់តែងមានលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វផងដែរ។