June 15, 2026

ព័ត៌មានសន្តិសុខសង្គម

ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ។ ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​...
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន...
ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿង​ញៀនបានចំនួន ១៤៣លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួន ១៦៣លើក ថយចុះចំនួន ២០លើក ស្មើ នឹង​៥១% ឃាត់ខ្លួនបាន ២៣២ នាក់...
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង...
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង លោក ស៊ុន សារ៉ាត់...
យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូបឈ្មោះ ម៉ោក...
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី៨ខែធ្នូនេះគេឃើញមានសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញហើយក៏មានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី...
(ភ្នំពេញ)៖ ជនសង្ស័យ ០២​នាក់ ​ត្រូវបាន​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ​ខណៈ​ជនសង្ស័យ​កំពុង​បើក​រថយន្ត​តាម​ផ្លូវ ដែល​មាន​បង្កប់​ឧបករណ៍​ផ្ដាច់​សេវា​នៅ​លើ​រថយន្ត​ផង​ដែរ។ កាលពី​ថ្ងៃទី ០៤ ​ខែធ្នូ ឆ្នាំ​២០២៥ ថ្មីៗនេះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណា​រិន្ទ...
(ភ្នំពេញ)៖ ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ...
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ ចូលទៅក្នុង​ទន្លេសាបវិញ។ ប្រភេទត្រីកំពុងរងគ្រោះ ដែលបានលែងនោះ មានរហូតដល់​ចំនួន​១១ក្បាល ក្នុងនោះ មានត្រីរាជចំនួន១ក្បាល មានទម្ងន់ ៤២គីឡូក្រាម...