June 15, 2026

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បានបញ្ជាក់ថា របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ​ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ដឹកនាំដោយអង្គការសត្វព្រៃ​ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ យើងបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន...
(ស្ទឹងត្រែង)៖ នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។...
(ក្រចេះ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រមាណ២ថ្ងៃ...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ...
(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានពន្យល់ណែនាំអំពីផែនការ និងទីតាំងលម្អិតដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន។ ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ...
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប...
(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង...