យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង...
saypouchhotnews
នេះជាគណនីដើម្បីផុសព័ត៌មាន
សប្បុរសជនបន្តនាំយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីការផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា។
-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖ -ម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។ -ម៉ោង០៥:៥៥នាទី...
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធការងារបង្ក្រាបបទល្មើសនៅខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ៕
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភផ្តល់គ្រឿងទេស និងប្រែងឆាដែលកងទ័ពត្រូវការចាំបាច់
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភផ្តល់គ្រឿងទេស និងប្រែងឆាដែលកងទ័ពត្រូវការចាំបាច់
កំពង់ចាម÷ ដើម្បីរួមចំណែកជួយទ្រទ្រង់ កងទ័ពដែលកំពុងប្រយុទ្ធតបតជាមួយខ្មាំងសត្រូវឈ្លានពានមកលើដែនដីកម្ពុជា និងក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណៈជនជួយផ្គត់ផ្គង់ គ្រឿងទេស និងប្រែងឆា ដែលកងទ័ពត្រូវការជាការចាំបាច់ ដើម្បីធ្វើម្ហូប អាហារ ជូនវីរ:ជនកងទ័ពរបស់យើង។ ឯកឧត្តម...
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង លោក ស៊ុន សារ៉ាត់...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែធ្នូ...
សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
