(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦...
saypouchhotnews
នេះជាគណនីដើម្បីផុសព័ត៌មាន
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការណែនាំបែបនេះ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ព វីរនគរបាលគ្រប់រូប សម្រាប់ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ...
(កំពង់ស្ពឺ)៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានស្រាវជ្រាវករណីឆបោកម៉ូតូអ្នកធ្វើសំណង់ជាមួយគ្នា។ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៣០នាទី មានករណីឆបោកម៉ូតូអ្នកធ្វើការសំណង់ជាមួយគ្នា នៅចំណុចការដ្ឋានសំណង់មួយកន្លែង...
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន។ សរុបទាំងពីរលើក មានចំនួនជិត ១០០ឈុត ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។...
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក...
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ០២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៣៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ឯក ង៉េង...
(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ (គីឡូម៉ែត្រ៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរមានឈ្មោះ ហៀម...
(ភ្នំពេញ)៖ សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ និងជនភៀសសឹកមួយចំនួន បានត្រឡប់ទៅលំនៅឋានវិញក៏ដោយ។ សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសម្ភារទាំងអស់នេះ...
(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុត នៅទីចំហសាធារណៈ ខណៈស្នើឱ្យអាជ្ញាធរបណ្តាខេត្តទេសចរណ៍ទាំងអស់ណែនាំអ្នកលក់គោដុតតាមផ្លូវបិទបាំងឱ្យបានល្អ កុំដាក់តាំងលក់ច្រងេងច្រងាង ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា និងទេសចរបរទេសដទៃទៀត។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ទេសចរជនជាតិឥណ្ឌា គឺជាទីផ្សារមួយធំសម្រាប់កម្ពុជាបន្ទាប់ពីចិន ដែលប្រជាជាតិទាំងពីរនេះ មានចំនួនប្រជាជនប្រហាក់ប្រហែលគ្នាសុទ្ធតែរាប់ពាន់លាននាក់។...
