(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់ម្ចាស់អាជីវកម្ម សហគ្រាស បណ្តាក្រុមហ៊ុនឯកជន អង្គភាពរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណភាព សុវត្ថិភាពសាធារណៈឱ្យ កាន់តែល្អប្រសើរ និងដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នៅគ្រប់ទីប្រជុំជនទាំងអស់ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់។
រដ្ឋបាលខេត្ត ស្នើឱ្យម្ចាស់អាជីវកម្ម សហគ្រាស បណ្តាក្រុមហ៊ុនឯកជន អង្គភាពរដ្ឋ និង សាធារណជនទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ រៀបចំបណ្តាញខ្សែកាប អុបទិច ខ្សែកាបទូរគមនាគមន៍ ខ្សែអគ្គិសនី និងបណ្តាញខ្សែគ្រប់ប្រភេទ កុំមានធ្លាក់រតេករតាក រយីករយាក គ្មាន សណ្តាប់ធ្នាប់ ត្រូវចងរុំឱ្យមានរបៀបរៀបរយត្រឹមត្រូវល្អប្រសើរ ក្នុងរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។
រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹម និងជឿជាក់ថាម្ចាស់អាជីវកម្ម សហគ្រាស បណ្តាក្រុមហ៊ុនឯកជន អង្គភាពរដ្ឋ សាធារណជន និងអាជ្ញាធរពាក់ព័ន្ធ ចូលរួម និងផ្តល់កិច្ចសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

