អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ) បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០១៖២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។
ជនរងគ្រោះ ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
ជនសង្ស័យចំនួន ០៣នាក់ ទី១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន” (រួមគំនិតសម្លាប់) ទី២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន” (រួមគំនិតសម្លាប់ និងទី៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ “ឃាត់ខ្លួន” (ដៃដល់ អ្នករំលោភ និងសម្លាប់) ។
សម្ភារៈចាប់យក រួមមាន៖ ទូរសព្ទដៃ ម៉ាក TECNO SPARK ពណ៌ស ចំនួន ០១គ្រឿង (របស់ជនរងគ្រោះ), ទូរសព្ទដៃ ម៉ាក OPPO ពណ៌ខៀវ ចំនួន ០១គ្រឿង, ខ្សែលីឡុង ពណ៌ស ចំនួន ០១ខ្សែ, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន ០១គ្រឿង ។
សម្ភារៈបាត់បង់ លោហៈធាតុពណ៌ទង់ដែង (ខ្សែកផ្លាកទីន) ចំនួន ០១ខ្សែ, ស្លាកស្នាម និងសម្ភារៈបន្សល់ទុក, ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន ០១ (រឹតកជនរងគ្រោះ) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋាន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

