នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះសំណាក់C1 ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះ ថៃ ធារ៉ា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះ២៧E សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមការស្នើសុំ៕

