អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ។ ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ 012 800 473 – 011 38 39 37 – 097 489 5600 – 066 612 613 – 063 96 34 99 ។

នាវាទេសចរណ៍ខ្នាតធំ DIAMOND PRINCESS នាំភ្ញៀវទេសចរអន្តរជាតិជិត ៣ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹងប្រវែង ៣៧.៥០ម៉ែត្រ និងជម្រៅទឹក ៨.៥០ម៉ែត្រ។ ក្នុងដំណើរចូលចតនេះ នាវាបាននាំភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២ ៨៥០នាក់ ដែលមានរហូតដល់ទៅ ៥២សញ្ជាតិផ្សេងៗគ្នា។ ក្រោយពេលចូលចត ភ្ញៀវទេសចរទាំងនោះបានអញ្ជើញចុះទៅទស្សនាសក្តានុពលទេសចរណ៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ រួមមាន ការកម្សាន្តនៅតាមរមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតក្នុងក្រុង, ការទស្សនាវត្តអារាមដើម្បីស្វែងយល់ពីវប្បធម៌, និងការដើរទិញទំនិញនៅផ្សារលើ ជាដើម។ ការមកដល់នៃនាវាទេសចរណ៍ខ្នាតធំនេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីការងើបឡើងវិញ និងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាបង្ហាញពីទំនុកចិត្ត និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិផងដែរ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្វាគមន៍បទឈប់បាញ់ ដែលព្រមព្រៀងដោយកម្ពុជា និងថៃ

ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានស្វាគមន៍បទឈប់បាញ់ដែលព្រមព្រៀងដោយកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ១២៖០០ថ្ងៃត្រង់ (UTC+7) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការ​សម្រេច​ចិត្ត​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា និង​រក្សា​កម្លាំង​នៅ​នឹង​កន្លែង ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ទទួល​ស្គាល់​រួម​ដែល​តម្រូវ​ឱ្យ​មាន​ការ​អត់ធ្មត់ ជា​សំខាន់​លើ​ផលប្រយោជន៍​របស់​ជន​ស៊ីវិល។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម បានកំណត់នូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងថ្នាក់ដឹកនាំការពារជាតិ។ ទាំងនេះផ្តល់ជាមូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់។ តាមឯកឧត្តម នាយករដ្ឋមន្ត្រី នៅពេលដែលម៉ាឡេស៊ីប្រគល់ប្រធានអាស៊ានទៅហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាកិច្ចការទាំងនេះត្រូវបានផ្តល់កិត្តិយស ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពដែលត្រូវបានរក្សា។ គួរជម្រាបជូនថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ …

កម្ពុជា-ថៃ ចុះហត្ថលេខាលើសេចក្តីប្រកាសរួម បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញនៅតាមបណ្តោយព្រំដែន និងស្វែងរកនូវសន្តិភាព

កម្ពុជា ថៃបានចុះហត្ថលេខារួមគ្នាបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ អ្នកនាំពាក្យបានលើកឡើងថាកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានមកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាព ពេលបំពេញការងារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានចំនួន ៥៧រូប មកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ និងទីកន្លែង ងាយរងគ្រោះដទៃទៀត ក្នុងអំឡុងពេលដែលទាហានថៃ បាន វាយប្រហារមកលើកម្ពុជា។ អាវក្រោះ និងមួកសុវត្ថិភាពដោយមានស្លាកសញ្ញា អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ការចែកអាវក្រោះ និង មួកសុវត្ថិភាព នាពេលនេះ មិនបានគ្រប់ចំនួនអ្នកសារព័ត៌មាន ដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាម បណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែងងាយរងគ្រោះនោះឡើយ ។ ប៉ុន្តែ ក្លិបអ្នកកាសែតកម្ពុជា នឹងខិតខំស្វែងរក ជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីបំពេញតម្រូវការចាំ បាច់របស់អ្នកសារព័ត៌មាននៅកាលៈទេសៈនេះ ។ លោកប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្មយកព័ត៌មាននៅតាមទីកន្លែង ដូចបានរៀប រាប់ ខាងលើ។ លោក ពុយ គា …

ថ្ងៃនេះជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ តាមអ្នកនាំពាក្យខាងលើ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ធ្នូនេះ បន្តអំពាវនាវដល់សហរដ្ឋអាមេរិក ចិន អាស៊ាន និងអន្តរជាតិ ជួយពន្លត់ភ្លើងសង្រ្គាមកម្ពុជា-ថៃ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ធ្នូនេះ បន្តអំពាវនាវដល់សហរដ្ឋអាមេរិក ចិន អាស៊ាន និងអន្តរជាតិ ជួយពន្លត់ភ្លើងសង្រ្គាមកម្ពុជា-ថៃ។ ការអំពាវនាវរបស់កម្ពុជាដូចនេះធ្វើឡើង ខណៈថៃបន្តពង្រីកការវាយប្រហារ រំលោភចូលដែនអធិបតេយ្យភាពកម្ពុជា និងខណៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) គ្រោងនឹងចាប់ផ្តើមឡើងវិញពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ធ្នូនេះ នៅខេត្តចន្ថាបុរី ប្រទេសថៃ។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ជាថ្មីថា កម្ពុជាចង់ដោះស្រាយជម្លោះ និងកំណត់ខណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងយន្តការនានាដែលមានស្រាប់។ យោងតាមក្រសួងការពារជាតិ យោធាថៃបានពង្រីកការប្រហារចូលដល់ភូមិប្រជាជនក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅព្រឹកថ្ងៃទី២៤ធ្នូនេះ។ បើតាមក្រសួងការពារជាតិដដែល ក្នុងថ្ងៃទី២៤ធ្នូនេះដែរ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50 ទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ស្រុកស្រីស្នំ ខេត្តសៀមរាប និងបានបាញ់ផ្លោងចូលតំបន់ជនស៊ីវិលកម្ពុជាក្នុងភូមិកូនត្រី (ក្បែរផ្លូវជាតិលេខ៥) ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យពលរដ្ឋ ចំនួន២នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាកុមារ។ (អត្ថបទ rfi រូបភាព Dimo Hun)

រកឃើញដំរីញីចំនួន១ក្បាលនិងកូនទើបកើតចំនួន១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសការអញ្ជើញធ្វើបឋកថានៅរាជបណ្ឌិតសភាកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា …

កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់

គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ ការឯកភាពរវាងកម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ បានឱ្យដឹងថា កិច្ចប្រជុំបានរំឭកឡើងវិញនូវបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា , សេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍កិច្ចពិភាក្សាស្តីពីការអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ឈប់អរិភាពទាំងឡាយ។ ដោយគណៈកម្មាធិការព្រំដែនទូទៅនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញអំពីក្តីសង្ឃឹមចំពោះការកាត់នូវបន្ថយអរិភាពទាំងឡាយឱ្យបានឆាប់តាមដែលអាចធ្វើបាន។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា និងបោះជំហានជាបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់គ្រប់ទម្រង់នៃអរិភាព។ កិច្ចប្រជុំបានអំពាវនាវឱ្យប្រទេសទាំងពីរស្តារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ តាមរយៈយន្តការទ្វេភាគី , ការប្រើប្រាស់កិច្ចសម្របសម្រួលរបស់ប្រធានអាស៊ាន , ស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌ …

រដ្ឋមន្រ្តីសុខាភិបាល ណែនាំ ៥ចំណុចសំខាន់ៗដល់មន្ត្រីក្រោមឱវាទ ឆ្លើយតបនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ការងារអាទិភាពឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹក និងមតិណែនាំសំខាន់ៗមួយចំនួនឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា–ថៃ ដោយ៖ ១) មន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ មានភាពម្ចាស់ការ លំនឹងនិងច្បាស់លាស់ទាំងការបម្រើសេវាសុខាភិបាលនៅអង្គភាព និងការងារព្រំដែន។ សូមកុំបណ្តោយឱ្យកើតមានបញ្ហា ក្នុងពេលដែលយើងកំពុងជួបប្រទះបញ្ហា។ ២) សូមលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ការគិតគូរ និងការបំពេញភារកិច្ចសង្គ្រោះប្រជាពលរដ្ឋ និងវីរកងទ័ពឱ្យអស់ពីលទ្ធភាព ៣) សកម្មភាពឆ្លើយតប ត្រូវអនុវត្តដោយការបត់បែន និងត្រៀមនូវផែនការគ្រប់ជំហាន ដើម្បីឆ្លើយតបទៅតាមស្ថានភាពការងារតំបន់ព្រំដែន ៤) ត្រូវភ្ជាប់ខ្លួនជាមួយនឹងដំណើរវិវឌ្ឍន៍នៃស្ថានភាពប្រទេសជាតិ ហើយត្រូវស្ថិតក្នុងភាពច្បាស់លាស់ជានិច្ច ៥) មន្ត្រីសុខាភិបាល ត្រូវមានឥរិយាបថមួយដែលផ្តល់ជាឥទ្ធិពលល្អ ដើម្បីផ្តល់ការជឿទុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈសុខាភិបាល។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវចលនាគ្រប់កម្រិតក្នុងប្រព័ន្ធសុខាភិបាលចាប់ពីកម្រិតថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ ដល់កម្រិតខេត្ត ដែលមានការចូលរួមសហការគាំទ្រដល់ខេត្តជាប់ព្រំដែន និងការសស្រាក់សស្រាំរបស់មន្រ្តីសុខាភិបាល …