ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ជាប្រភេទវ៉ែនតាការពារកុំព្យូទ័រ វ៉ែនតាមីញ៉ូប និងវ៉ែនតាសម្រាប់អានអក្សរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមគ្រូពេទ្យភ្នែក គៀនឃ្លាំង។

ករណីជនសង្ស័យ ៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់ ៣ម៉ឺនដុល្លារអាមេរិច ពេលនេះឃាត់ខ្លួនបានហើយ!

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ជាបន្តបន្ទាប់ ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កឹះសោបន្ទប់ជួលលួចប្រាក់ចំនួន ៣០.០០០ដុល្លារ បីម៉ឺនដុល្លារអាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីទាបភ្លឺ។ ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់នោះ ដោយសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ និងជនសង្ស័យចំនួន ០២នាក់ …

សកម្មអនុវត្តការងាររបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥

១. បន្តការងារស្ថាបនាលូបណ្តោយផ្លូវជាតិលេខ ៥ ៖ ការងារកាយរណ្តៅដី បង្ហាប់គ្រឹះ និងតម្លើងលូមូលបណ្តោយផ្លូវ ចន្លោះពីគ.ម២៩៨+៧០០ ដល់គ.ម៣០០+០៥០ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ។ ២. បន្តការងារស្ថាបនាផ្លូវខេត្តលេខ ១៥៧០៖ ការងារកាយដីគ្មានគុណភាពលើតួថ្នល់ពង្រីក ដឹកចេញ និងកៀរកិនបង្ហាប់បាតគ្រឹះ ចាក់បំពេញដីល្បាយថ្ម ធ្វើគ្រឹះរង ចន្លោះគ.ម ៣៤+៦០០ ដល់គ.ម៣៧+១០០ ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល។ ៣. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១៖ ការងារកាយដីគ្មានគុណភាពលើតួថ្នល់ពង្រីក ដឹកចេញ និងចាក់បំពេញដីល្បាយថ្ម ធ្វើគ្រឹះរង ចន្លោះគ.ម ០៨+៧០០ ដល់គ.ម១០+៧០០ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់។ ៤. បន្តការងារថែទាំផ្លូវជាតិលេខ ៥ ៖ ការងារកាត់ឆ្ការព្រៃលើមេដ្យាន, និងសម្អាតកំទីធូលី សងខាងផ្លូវ ចន្លោះគ.ម២៤២+៦០០ ដល់គ.ម៣១៩+០០០ ស្ថិតនៅក្នុងស្រុកមោងឬស្សី និងស្រុកថ្មគោល ។ ៥. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧ ៖ ការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ …

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី ៣ដើម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៍ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ *ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ឃាត់នៅចំណុចសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ *ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស …

ឃាតកម្មក្មេងទំនើងកាប់គ្នានៅស្រុកកៀនស្វាយ, ជនរងគ្រោះដាច់កស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនសង្ស័យ ៦នាក់ត្រូវឃាត់ខ្លួន

(កណ្ដាល)៖ ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវនៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះកម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ ចំនួន ០៦នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។ ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះមួយកាំបិតផ្គាក់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំពោះករណីនេះ កម្លាំងជំនាញសហការជំនាញកម្លាំងកោសល្យវិច្ច័យកំពុងបន្តនីតិវិធី។ ជនសង្ស័យ …

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់លើបទល្មើសសម្រាស់ និង​របាំង​បិទ​ភ្ជិត​ព្រែក​យ៉ាង​ម៉ឺងម៉ាត់

(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និង​របាំង​បិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណា​ដែល​ហ៊ាន​បង្កើត​បទ​ល្មើស​ទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់​បាន​បំផ្លាញ​ធន​ធាន​ធម្មជាតិ​យ៉ាង​ច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។ លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, រួមនិង​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ឆ្នាំង ក្នុងឆ្នាំ២០២៥នេះ លោកនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់តែម្តង ចំពោះ​ជន​ណា​ក៏​ដោយ​ដែលហ៊ានប្រព្រឹត្តទង្វើល្មើសច្បាប់ពាក់ព័ន្ធនឹងបទល្មើសសម្រាស់ និងបទល្មើស​របាំង​បិទ​ភ្ជិត​ព្រែក ព្រោះកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផលខេត្ត និងកម្លាំងកងទ័ពជាច្រើន បាន និងកំពុងបង្ក្រាបបទល្មើសជារៀងរាល់ថ្ងៃ មិន​បណ្តោយអោយកើតមានបទល្មើសដាក់សម្រាស់នេះទៀតឡើយ។ លោកបានអំពាវនាវដល់ប្រជានេសាទ ត្រូវចូលរួមគោរពច្បាប់ ជួយថែ​រក្សា​ព្រៃ​លិច​ទឹក​អោយ​បាន​ល្អ​ដោយ​កុំ​នាំគ្នាដាក់សម្រាស់ និងជួយថែរក្សាធនធានត្រីទឹកសាបអោយនៅគង់វង្សតកូនចៅ ព្រោះ​បទ​ល្មើសដាក់សម្រាស់ គឺជាបទល្មើសមួយដែលបំផ្លាញធ្ងន់ធ្ងរដល់ព្រៃលិចទឹក បំផ្លាញ​ទី​ជម្រក​ត្រី​ពង​កូន បង្វែរចរន្តទឹកហូរ និងធ្វើអោយទន្លេគោករាក់ និងបាត់បង់របាំងការពារខ្សល់ បំណាក់ដី​៕

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ស្វាយរៀង)៖ ជនសង្ស័យចំនួនចំនួន ២៨នាក់ ក្នុងនោះស្ត្រី ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន 0២ទីតាំង នៅបុរី CK នៅផ្ទះលេខM47 និងផ្ទះលេខM29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater ០១, ដុំ WiFi ចំនួន ០៤គ្រឿង, កាត ០១សន្លឹក, រថយន្ត ០១គ្រឿង ម៉ាក Lexus RX400h ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4107, ម៉ូតូ ០៤គ្រឿង, ឯកសណ្ឋានសមត្ថកិច្ច, លិខិតឆ្លងដែន ១២ក្បាល, អត្តសញ្ញាណប័ណ្ណ ២៤សន្លឹក, …

នគរបាលខណ្ឌដង្កោតាមចាប់ជនដៃដល់ដុតផ្ទះម្ដាយបង្កើតបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាអ្នកដុតបំផ្លាញផ្ទះម្ដាយបង្កើតខ្លួនឯង បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង ខណៈប្ដីរបស់ជនរងរបួសធ្ងន់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល។ ជនដៃដល់បាននិងកំពុងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តនិតិវិច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បញ្ជាក់ថា ជនដៃដល់ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមការបញ្ជាក់ពីលោកអធិការខណ្ឌ កាលពីយប់ថ្ងៃទី២១​វិច្ឆិកាយប់មិញនេះ ជនដៃដល់បានដុតបំផ្លាញផ្ទះម្ដាយខ្លួននឯងបណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ និងបណ្ដាលឱ្យអ៊ំស្រីបង្កើតម្នាក់ស្លាប់ និងប្ដីស្ត្រីរងគ្រោះរងរបួសធ្ងន់។ គួររំលឹកថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ មានករណីអគ្គិភ័យមួយបានកើតឡើងឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យខូចខាតផ្ទះប្រក់ស័ង្កសីជាច្រើនខ្នង។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មួយប្រុសដែលមានសតិមិនគ្រប់មានការឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើត និងអ៊ំស្រី។ លុះមួយសន្ទុះក្រោយមកកកើតទៅជាមានផ្សែងហុយខ្មួលខ្មាញ់លាយលំអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធសន្ធៅតែម្ដង៕

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ ៨នាក់ ក្លែងជាសមត្ថកិច្ចធ្វើសកម្មភាពគាបជំរិតទារប្រាក់ពីជនបរទេសនៅពេលយប់ក្នុងរាជធានីភ្នំពេញ

ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកាលស្រាវជ្រាវតាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង ១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, សៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន …

ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។​យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ ​ អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បាននឹងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានដាក់ពង្រាយកម្លាំងដើម្បីជួយទប់ទឹកនៅតំបន់ ដែលប្រឈមការបាក់ច្រាំង ឬទឹកហៀរ និងជាពិសេសគឺការផ្តល់អាទិភាពខ្ពស់បំផុតក្នុងការ ជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមគ្រោះថ្នាក់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព។ ​ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ សូមមេត្តាបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សូមបងប្អូនត្រៀមលក្ខណៈរៀបចំទុកដាក់សម្ភារៈមានតម្លៃ និងឯកសារសំខាន់ៗនៅទីខ្ពស់ ហើយត្រូវតាមដានព័ត៌មានជាប្រចាំពីអាជ្ញាធរ ដើម្បីត្រៀមខ្លួនជម្លៀសប្រសិនបើស្ថានភាពតម្រូវ។ តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត គិតមកត្រឹមព្រឹកនេះ ក្រុមការងារសង្គ្រោះ និងកងកម្លាំងចម្រុះ កំពុងបន្តឈរជើង និងតាមដានស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕