កម្លាំងយោធាថៃ បានបន្តដាក់គ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជាយ៉ាងគឃ្លើន នៅក្នុងភូមិព្រៃចាន់

បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។ ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការ បន្ទាប់ពីកម្លាំងយោធាថៃបានចូលឈ្លានពានដោយការរាយបន្លាលួស នៅក្រោយ១ថ្ងៃនៅភូមិជោគជ័យ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនាពេលកន្លងមកថា ការហ៊ុំព័ទ្ធបន្លាលួសពីសំណាក់យោធាថៃមកលើភូមិព្រៃចាន់ បានប៉ះពាល់ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាចំនួន ៦គ្រួសារ ស្មើនឹង ៣២នាក់ ខណៈចំនួន ១៦គ្រួសារទៀត ប៉ះពាល់ដល់ដីលំនៅឋាន និងដីចម្ការ។ កម្លាំងយោធាថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបង្ខំប្រជាពលរដ្ឋកម្ពុជាឱ្យចាកចេញពីលំនៅឋានភ្លាមៗ ដោយមិនបញ្ជាក់ហេតុផលអ្វីទាំងអស់។ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃ ប្រដាប់ដោយខែលការពារខ្លួន …

ឯកឧត្តម ស៊ី ជីនពីង៖ ចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។

អគ្គនាយក CMAC បង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី (Video inside)

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។ ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។ លោក ហេង រតនា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី បានដឹងថា គ្រាន់តែនៅតំបន់ភូមិថ្មដូន ឃុំគោកមន គឺកងទ័ពថៃ បានទម្លាក់គ្រាប់បែកប្រភេទ MK-84 ចំនួន១០គ្រាប់ ប៉ុន្តែ មានតែ ៤គ្រាប់ប៉ុណ្ណោះបានផ្ទុះបំផ្លាញទីតាំងស៉ីវិល។ បើតាមការវាយតម្លៃ គឺមានគ្រា់ប្រភេទ MK-84 ត្រូវបានកងទ័ពថៃ ទម្លាក់ជាច្រើនគ្រាប់នៅលើទីតាំងស៉ីវិល ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស៉ីវិល។ ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន …

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន

រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះ ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួន ករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕ …

នាយករដ្ឋមន្ត្រីថៃ នឹងផ្ដើមទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៣ ខែមេសានេះ

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ នឹងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយទស្សនកិច្ចនេះ ក៏កើតមានឡើងស្របពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ ប្រារព្ធខួប ៧៥ឆ្នាំ នៃទំនាក់ទំនងការទូត។ កម្ពុជា និងថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម …